រាជធានីភ្នំពេញ៖ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ផ្តល់គោរមងារដល់លោកឧកញ៉ា យូ សាម៉េត ក្លាយជា «អ្នកឧកញ៉ា» ។ នេះបើយោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០២២១/១៩៥។

អ្នកឧកញ៉ា យូ សាម៉េត ជាអគ្គនាយករបស់ក្រុមហ៊ុន​​ ECON Group Ltd, ជាអគ្គនាយកស្ថានីយ៍វិទ្យុ និងមានកេរ្ដិ៍ឈ្មោះក្នុងការបង្រៀនពីវិស័យជំនួញផងដែរ៕